សាការី 11:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 រួចខ្ញុំក៏យកឈើច្រត់របស់ខ្ញុំឈ្មោះ “សេចក្ដីសន្ដោស” ហើយកាច់វាចោល ដើម្បីផ្ដាច់សម្ពន្ធមេត្រីរបស់ខ្ញុំ ដែលខ្ញុំបានតាំងជាមួយប្រជាជាតិទាំងអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លម្អ» មកកាច់បំបាក់ ដើម្បីផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លំអ» មកកាច់បំបាក់ ដើម្បីនឹងផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ Ver Capítuloអាល់គីតាប10 ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។ Ver Capítulo |
“ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀត យើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹម នឹងត្រូវស្លាប់ដោយមុខដាវ។
លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ លោកដែលគេចាក់ប្រេងអភិសេក នឹងត្រូវគេដកជីវិត គ្មាននរណាការពារលោកទេ។ ប្រជាជាតិរបស់ស្ដេចមួយអង្គនឹងលើកគ្នាមកកម្ទេចទីក្រុង និងទីសក្ការៈ។ នៅទីបញ្ចប់ ស្ដេចនោះនឹងទទួលទោសពីព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេចនោះនឹងបន្តធ្វើសឹកបំផ្លិចបំផ្លាញ រហូតដល់សោយទិវង្គតដូចបានកំណត់ទុក ។
ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!