វិវរណៈ 7:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ Ver CapítuloKhmer Christian Bible9 ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញមនុស្សយ៉ាងច្រើនសន្ធឹកដែលគ្មានអ្នកណាអាចរាប់បានឡើយ អ្នកទាំងនោះមកពីគ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅនឹងដៃរបស់ពួកគេផង Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ក្រោយនោះមក ខ្ញុំមើលទៅឃើញមនុស្សច្រើនកុះករ ដែលគ្មានអ្នកណាអាចរាប់បានឡើយ គេមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងគ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយដៃកាន់ធាងចាក។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ Ver Capítuloអាល់គីតាប9 ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ Ver Capítulo |
ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ នៅពេលមានអាសន្ន ព្រះអង្គជាជម្រក របស់ទូលបង្គំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។