វិវរណៈ 7:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្រោយមកទៀត ខ្ញុំឃើញទេវតា*បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំឲ្យបក់បោកមកលើផែនដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 បន្ទាប់ពីការនេះ ខ្ញុំឃើញទូតសួគ៌បួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់ទាំងបួនទិសនៃផែនដី ដើម្បីកុំឲ្យមានខ្យល់បក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ។ Ver CapítuloKhmer Christian Bible1 ក្រោយពីហេតុការណ៍នេះ ខ្ញុំបានឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិសដើម្បីកុំឲ្យមានខ្យល់បក់មកលើផែនដី លើសមុទ្រ ឬលើដើមឈើណាឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយនោះមក ខ្ញុំឃើញទេវតាបួនរូប ឈរនៅជ្រុងផែនដីទាំងបួន ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិស មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ Ver Capítuloអាល់គីតាប1 ក្រោយមកទៀត ខ្ញុំឃើញម៉ាឡាអ៊ីកាត់បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ម៉ាឡាអ៊ីកាត់ទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំឲ្យបក់បោកមកលើផែនដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។ Ver Capítulo |