វិវរណៈ 22:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្តអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្តភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្តអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែវិសុទ្ធថែមទៀតចុះ!។ Ver Capítuloព្រះគម្ពីរខ្មែរសាកល11 អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តអំពើអយុត្តិធម៌ចុះ; អ្នកដែលស្មោកគ្រោក ចូរឲ្យអ្នកនោះបន្តនៅស្មោកគ្រោកចុះ; អ្នកដែលសុចរិត ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តសេចក្ដីសុចរិតចុះ; អ្នកដែលវិសុទ្ធ ចូរឲ្យអ្នកនោះបន្តត្រូវបានធ្វើឲ្យវិសុទ្ធចុះ”។ Ver CapítuloKhmer Christian Bible11 អ្នកណាដែលប្រព្រឹត្តទុច្ចរិត ចូរឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ចូរឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ រីឯអ្នកណាដែលសុចរិត ចូរឲ្យអ្នកនោះនៅតែប្រពឹ្រត្ដអំពើសុចរិតចុះ ហើយអ្នកណាដែលបរិសុទ្ធ ចូរឲ្យអ្នកនោះនៅតែបរិសុទ្ធ ចុះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 អ្នកណាទុច្ចរិត ឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតទៅ អ្នកណាស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកទៅ តែអ្នកណាសុចរិតវិញ ត្រូវឲ្យអ្នកនោះនៅតែប្រព្រឹត្តសុចរិត ហើយអ្នកណាបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធទៀតចុះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល Ver Capítuloអាល់គីតាប11 អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្ដអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្ដភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្ដអំពើសុចរិតថែមទៀតចុះ! រីឯអ្នកបរិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែបរិសុទ្ធថែមទៀតចុះ!។ Ver Capítulo |