វិវរណៈ 1:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ Ver Capítuloព្រះគម្ពីរខ្មែរសាកល6 ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ Ver CapítuloKhmer Christian Bible6 ព្រមទាំងធ្វើឲ្យយើងត្រលប់ជានគរមួយ និងជាពួកសង្ឃសម្រាប់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់ព្រះអង្គបានប្រកបដោយសិរីរុងរឿង និងព្រះចេស្ដារហូតអស់កល្បជានិច្ច។ អាម៉ែន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ព្រមទាំងតាំងយើងជារាជាណាចក្រ ជាពួកសង្ឃបម្រើព្រះ ជាព្រះវរបិតារបស់ព្រះអង្គ សូមថ្វាយសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។ Ver Capítuloអាល់គីតាប6 អ៊ីសាបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមអ៊ីមុាំបម្រើអុលឡោះ ជាបិតារបស់គាត់។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់គាត់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!។ Ver Capítulo |
«លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។