លោកុប្បត្តិ 45:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 លោកក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗ ទៅជូនឪពុករបស់លោក ទុកសម្រាប់ធ្វើដំណើរមក។ Ver Capítuloព្រះគម្ពីរខ្មែរសាកល23 យ៉ូសែបផ្ញើទៅឪពុករបស់គាត់យ៉ាងដូច្នេះ គឺលាឈ្មោលដប់ក្បាលដែលផ្ទុករបស់ល្អបំផុតពីអេហ្ស៊ីប និងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងនំប៉័ង ព្រមទាំងស្បៀងអាហារសម្រាប់ឪពុករបស់គាត់មកតាមផ្លូវ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 លោកក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលាឈ្មោលដប់ក្បាល ដែលផ្ទុករបស់ល្អៗពីស្រុកអេស៊ីព្ទ និងលាញីដប់ក្បាលដែលផ្ទុកស្រូវ នំបុ័ង និងស្បៀងអាហារសម្រាប់ឪពុកធ្វើដំណើរមកតាមផ្លូវ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 រួចក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលា១០ ផ្ទុកសុទ្ធតែរបស់ល្អពីស្រុកអេស៊ីព្ទ ហើយលាញី១០ ផ្ទុកសុទ្ធតែស្រូវ ព្រមទាំងនំបុ័ងនឹងស្បៀងសំរាប់ឪពុកមកតាមផ្លូវ Ver Capítuloអាល់គីតាប23 គាត់ក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗទៅជូនឪពុករបស់គាត់ទុកសម្រាប់ធ្វើដំណើរមក។ Ver Capítulo |