លោកុប្បត្តិ 44:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ម្ចាស់របស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល5 តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹកពីវា ហើយទស្សទាយដោយប្រើវាទេឬ? អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ ដែលធ្វើដូច្នេះ!’”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 តើមិនមែនជាពែងដែលចៅហ្វាយខ្ញុំផឹក និងប្រើសម្រាប់ទស្សន៍ទាយទេឬ? អ្នករាល់គ្នាធ្វើដូច្នេះ គឺអាក្រក់ណាស់"»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសំរាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះ នោះអាក្រក់ណាស់។ Ver Capítuloអាល់គីតាប5 ចៅហ្វាយរបស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។ Ver Capítulo |
កាលពួកមន្ត្រីឃើញថាឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ទូលស្ដេចវិញថា៖ «ព្រះបាទបេនហាដាដពិតជាបងប្អូនរបស់ព្រះករុណាមែន!»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «ចូរទៅយាងព្រះរាជាមក»។ ព្រះបាទបេនហាដាដក៏ចេញមកគាល់ព្រះបាទអហាប់ ហើយព្រះបាទអហាប់ឲ្យព្រះបាទបេនហាដាដឡើងជិះរាជរថជាមួយ។