លោកុប្បត្តិ 43:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល18 អ្នកទាំងនោះក៏ភ័យខ្លាច ពីព្រោះត្រូវគេនាំទៅផ្ទះរបស់យ៉ូសែប។ ពួកគេគិតថា៖ “ដោយសារតែប្រាក់ដែលត្រឡប់មកក្នុងបាវរបស់ពួកយើងពីលើកមុន បានជាគេនាំពួកយើងមកដើម្បីលូកដៃទាស់នឹងពួកយើង ហើយវាយសន្ធប់លើពួកយើង និងដើម្បីចាប់ពួកយើងធ្វើជាទាសករ ព្រមទាំងចាប់យកលារបស់ពួកយើងផង”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពួកគេមានការភ័យខ្លាច ព្រោះមានគេនាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយគេពិគ្រោះគ្នាថា៖ «គឺព្រោះតែប្រាក់ដែលគេបានដាក់ក្នុងបាវ ឲ្យមកយើងវិញកាលពីលើកមុននោះហើយ បានជាគេនាំយើងចូលមកដូច្នេះ ដើម្បីរករឿងនឹងយើង ហើយចាប់យើងធ្វើជាបាវបម្រើ ព្រមទាំងសត្វលារបស់យើងផង»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង Ver Capítuloអាល់គីតាប18 កាលបងប្អូនរបស់យូសុះឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវកាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ Ver Capítulo |