លោកុប្បត្តិ 42:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 គាត់ក៏ប្រាប់បងប្អូនថា៖ «គេសងប្រាក់ខ្ញុំវិញហើយ មើលនែ៎ ប្រាក់ខ្ញុំនៅក្នុងបាវ!»។ ពេលនោះ គេភាំងស្មារតី តក់ស្លុតជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «មិនដឹងជាព្រះជាម្ចាស់ចង់ធ្វើយ៉ាងណាចំពោះយើងទេ!»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល28 គាត់ក៏និយាយនឹងបងប្អូនរបស់ខ្លួនថា៖ “ប្រាក់របស់ខ្ញុំបានត្រឡប់មកវិញហើយ មើល៍! វានៅក្នុងបាវរបស់ខ្ញុំ”។ នោះបេះដូងរបស់ពួកគេស្ទើរតែលោតចេញមកខាងក្រៅ ហើយពួកគេក៏ញ័ររន្ធត់ ទាំងនិយាយគ្នាទៅវិញទៅមកថា៖ “តើការដែលព្រះបានធ្វើដល់ពួកយើងនេះជាអ្វី?”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 គាត់ក៏ប្រាប់បងប្អូនថា៖ «គេបានដាក់ប្រាក់របស់ខ្ញុំមកវិញ មើលនែ៎ នៅក្នុងមាត់បាវរបស់ខ្ញុំ!»។ ឃើញដូច្នេះ គេមានចិត្តតក់ស្លុតជាខ្លាំង ក៏ងាកបែររកគ្នាទាំងភ័យញ័រ ហើយពោលថា៖ «តើព្រះបានធ្វើអ្វីចំពោះយើងដូច្នេះ?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។ Ver Capítuloអាល់គីតាប28 គាត់ក៏ប្រាប់បងប្អូនថា៖ «គេសងប្រាក់ខ្ញុំវិញហើយ មើលនែ៎ ប្រាក់ខ្ញុំនៅក្នុងបាវ!»។ ពេលនោះ គេភាំងស្មារតី តក់ស្លុតជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «មិនដឹងអុលឡោះចង់ធ្វើយ៉ាងណាចំពោះយើងទេ!»។ Ver Capítulo |