លោកុប្បត្តិ 41:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 គោញីរាងអាក្រក់ ហើយស្គមទាំងនោះ ក៏ស៊ីគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ទាំងនោះអស់ទៅ។ រួចផារ៉ោនក៏តើនឡើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង Ver Capítuloអាល់គីតាប4 គោញីស្គមៗ សល់តែស្បែកនឹងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ស្តេចហ្វៀរ៉អ៊ូនក៏ក្រោកឡើង។ Ver Capítulo |
ព្រះបាទសាឡូម៉ូនតើនឡើង ហើយជ្រាបថាព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេច តាមរយៈសុបិននិមិត្តនេះ។ ព្រះរាជាយាងត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំព្រះអម្ចាស់ នៅមុខហិបនៃសម្ពន្ធមេត្រី*។ ព្រះរាជាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។