លោកុប្បត្តិ 40:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល11 ពេលនោះ ពែងរបស់ផារ៉ោននៅក្នុងដៃខ្ញុំ ដូច្នេះខ្ញុំក៏បេះផ្លែទំពាំងបាយជូរទាំងនោះ ហើយច្របាច់វាទៅក្នុងពែងរបស់ផារ៉ោន រួចថ្វាយពែងនោះទៅព្រះហស្តរបស់ផារ៉ោន”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពែងរបស់ផារ៉ោននៅក្នុងដៃរបស់ខ្ញុំ ហើយខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន រួចយកពែងនោះទៅថ្វាយដល់ព្រះហស្តផារ៉ោន»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំ នោះខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន យកទៅថ្វាយដល់ព្រះហស្តទ្រង់ Ver Capítuloអាល់គីតាប11 ពេលនោះ ខ្ញុំកាន់ពែងរបស់ស្តេចហ្វៀរ៉អ៊ូននៅដៃ ខ្ញុំក៏បេះផ្លែទំពំាងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចជូនពែងនោះ ទៅស្តេចហ្វៀរ៉អ៊ូន»។ Ver Capítulo |
ឃើញព្រះស្ងោយរបស់ស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានរាជសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖
បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានឲ្យទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។