លោកុប្បត្តិ 38:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ពេលគេកំពុងតែនាំនាងចេញទៅក្រៅ នាងតាម៉ារឲ្យគេទៅជម្រាបលោកយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និងខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល25 នៅពេលនាងត្រូវគេនាំចេញមក នាងក៏ចាត់គេឲ្យទៅឯឪពុកក្មេករបស់នាង ប្រាប់ថា៖ “ខ្ញុំមានផ្ទៃពោះជាមួយអ្នកដែលជាម្ចាស់របស់ទាំងនេះ!”។ នាងនិយាយទៀតថា៖ “សូមពិនិត្យមើលថា ត្រា ខ្សែ និងឈើច្រត់នេះជារបស់អ្នកណា”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ពេលគេនាំនាងចេញមក នាងឲ្យគេទៅជម្រាបឪពុកក្មេកថា៖ «ខ្ញុំមានទម្ងន់នឹងម្ចាស់របស់ទាំងនេះ» ហើយនាងប្រាប់ថា៖ «សូមមើលត្រា ខ្សែ និងដំបងនេះចុះ តើជារបស់អ្នកណា?» Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 តែកាលគេនាំនាងចេញមក នោះនាងក៏ផ្ញើទៅឪពុកក្មេកជំរាបថា ខ្ញុំមានទំងន់នឹងម្ចាស់របស់ទាំងនេះ នាងក៏ថា សូមមើលត្រា នឹងខ្សែ ហើយដំបងនេះចុះ តើជារបស់ផងអ្នកណា Ver Capítuloអាល់គីតាប25 ពេលគេកំពុងតែនាំតាម៉ារចេញទៅក្រៅ តាម៉ារឲ្យគេទៅជម្រាបយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និងខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។ Ver Capítulo |
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។