លោកុប្បត្តិ 34:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះកំពុងតែឈឺ កូនប្រុសពីរនាក់របស់លោកយ៉ាកុប គឺលោកស៊ីម្មាន និងលោកលេវី ដែលត្រូវជាបងរបស់នាងឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ Ver Capítuloព្រះគម្ពីរខ្មែរសាកល25 លុះដល់ថ្ងៃទីបី ពេលពួកគេកំពុងឈឺ កូនប្រុសពីរនាក់របស់យ៉ាកុប គឺស៊ីម្មាន និងលេវី ជាបងប្រុសរបស់ឌីណា ក៏យកដាវរៀងៗខ្លួន ហើយចូលទៅក្នុងទីក្រុងដែលនៅសុខសាន្ត រួចសម្លាប់មនុស្សប្រុសទាំងអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 នៅថ្ងៃទីបី កាលគេនៅឈឺនៅឡើយ នោះកូនលោកយ៉ាកុបពីរនាក់ គឺស៊ីម្មាន និងលេវី ជាបងរបស់នាងឌីណា ក៏យកដាវកាន់រៀងខ្លួន ចូលទៅក្នុងទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់ប្រុសៗទាំងអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន នឹងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សំឡាប់មនុស្សប្រុសៗទាំងអស់ទៅ Ver Capítuloអាល់គីតាប25 នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះ កំពុងតែឈឺ កូនប្រុសពីរនាក់របស់យ៉ាកកូប គឺស៊ីម្មាន និងលេវី ដែលត្រូវជាបងរបស់ឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ Ver Capítulo |
ជនជាតិអ៊ីស្រាអែលធ្វើដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចម្បាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្ដាប់បង្គាប់ព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅពួកគេយ៉ាងដាច់អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលព្រះអង្គសន្យាជាមួយបុព្វបុរស ថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ ។