លោកុប្បត្តិ 31:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 លោកស្រីរ៉ាជែលជម្រាបឪពុកថា៖ «សូមលោកម្ចាស់កុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ លោកឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល35 រ៉ាជែលនិយាយនឹងឪពុករបស់នាងថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមកុំក្ដៅក្រហាយដែលខ្ញុំមិនអាចក្រោកឡើងនៅមុខលោកបាននោះឡើយ ពីព្រោះខ្ញុំមករដូវ”។ ដូច្នេះ គាត់ខំរក ប៉ុន្តែរកមិនឃើញរូបព្រះប្រចាំត្រកូលទាំងនោះឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។ Ver Capítuloអាល់គីតាប35 រ៉ាជែលជម្រាបឪពុកថា៖ «សូមលោកឪពុកកុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ ឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ Ver Capítulo |