លោកុប្បត្តិ 29:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល32 លេអាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ នាងដាក់ឈ្មោះកូននោះថា រូបេន ដ្បិតនាងនិយាយថា៖ “ព្រះយេហូវ៉ាបានទតឃើញទុក្ខវេទនារបស់ខ្ញុំហើយ។ ឥឡូវនេះ ប្ដីរបស់ខ្ញុំនឹងស្រឡាញ់ខ្ញុំមិនខាន”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 លេអាក៏មានទំងន់បង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា រូបេន ដោយនឹកថា ព្រះយេហូវ៉ាទ្រង់បានទតមើលសេចក្ដីទុក្ខលំបាករបស់អញនេះហើយ ឥឡូវនេះ ប្ដីអញនឹងស្រឡាញ់ដល់អញ Ver Capítuloអាល់គីតាប32 លេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «អុលឡោះតាអាឡាបានឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ Ver Capítulo |
នាងទូលអង្វរព្រះអង្គ ដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូមទតមកខ្ញុំម្ចាស់ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ ហើយកុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឲ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីឲ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។