Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 24:45 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ខ្ញុំ​និយាយ​ក្នុង​ចិត្ត​មិន​ទាន់​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ចុះ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា “សុំ​នាង​មេត្តា​ឲ្យ​ទឹក​មក​ខ្ញុំ​ទទួល​ទាន​បន្តិច”។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

45 “កាល​ខ្ញុំ​និយាយ​ក្នុងចិត្ត​មិនទាន់​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ចុះទៅ​ប្រភពទឹក ហើយ​ដងទឹក នោះ​ខ្ញុំ​ក៏​និយាយ​នឹង​នាង​ថា​: ‘សូម​ឲ្យ​ខ្ញុំ​ផឹក​ផង’។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ខ្ញុំ​អធិ‌ស្ឋាន​នៅ​ក្នុង​ចិត្ត​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​ចុះ​ទៅ​ក្នុង​អណ្តូង ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា "សូ​មមេត្តា​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង"។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 កាល​ខ្ញុំ​អធិ‌ស្ឋាន​នៅ​ក្នុង​ចិត្ត​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​មើល ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​បាន​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​មក ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង

Ver Capítulo Copiar

អាល់គីតាប

45 ខ្ញុំ​និយាយ​ក្នុង​ចិត្ត​មិន​ទាន់​ចប់​ផង ស្រាប់​តែ​រ៉ហ្វ៊ីកា​កណ្តៀត​ក្អម​ទឹក​ចេញ​ពី​ទី​ក្រុង​មក។ នាង​ចុះ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា “សុំ​នាង​មេត្តា​ឲ្យ​ទឹក​មក​ខ្ញុំ​ទទួល​ទាន​បន្តិច”។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 24:45
14 Referencias Cruzadas  

ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” នោះ​សូម​ឲ្យ​ចំ​លើ​នារី​ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​ទូលបង្គំ។


បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ព្រះអង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​ដឹង​អំពី​គម្រោង‌ការ ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូលបង្គំ ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។


ព្រះចៅ​អធិរាជ​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរម‌សុខ


ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ


ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។


ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ”។


នៅ​ពេល​លោក​ចាប់​ផ្ដើម​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​លោក ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។


«ចូរ​សុំ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន


លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា


យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋាន*​ដូច​ម្ដេច ដើម្បី​ឲ្យ​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ទ្រង់​ទូល‌អង្វរ​ឲ្យ​យើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos