លោកុប្បត្តិ 18:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 លោកអប្រាហាំទូលថា៖ «សូមមេត្តាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល31 គាត់ទូលទៀតថា៖ “មើល៍! ទូលបង្គំហ៊ានទូលព្រះអម្ចាស់នៃទូលបង្គំ។ ប្រហែលជាព្រះអង្គរកឃើញម្ភៃនាក់នៅទីនោះ”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនបំផ្លាញឡើយ ដោយយល់ដល់ម្ភៃនាក់នោះ”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 លោកទូលថា៖ «សូមអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់។ នៅទីនោះប្រហែលជារកបានតែម្ភៃនាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ ដោយយល់ដល់ម្ភៃនាក់នោះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 រួចគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ ប្រហែលជារកបានតែ២០នាក់ប៉ុណ្ណោះនៅទីនោះ ទ្រង់ក៏មានបន្ទូលថា អញមិនបំផ្លាញទេ ដោយយល់ដល់២០នាក់នោះ Ver Capítuloអាល់គីតាប31 អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ទ្រង់មានបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ Ver Capítulo |