លោកុប្បត្តិ 1:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍ យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជឲ្យអ្នករាល់គ្នាធ្វើជាអាហារ Ver Capítuloព្រះគម្ពីរខ្មែរសាកល29 ព្រះមានបន្ទូលទៀតថា៖ “មើល៍! យើងបានប្រគល់ដល់អ្នករាល់គ្នានូវគ្រប់ទាំងតិណជាតិដែលមានគ្រាប់នៅលើផ្ទៃផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់នៅក្នុងផ្លែវា។ វានឹងទៅជាអាហារសម្រាប់អ្នករាល់គ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងឲ្យគ្រប់ទាំងតិណជាតិដែលមានគ្រាប់ពូជដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលមានផ្លែ ហើយមានគ្រាប់បន្តពូជ ទុកជាអាហារដល់អ្នក។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ទ្រង់មានបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅលើផែនដី នឹងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែ មានគ្រាប់ពូជ ទុកជាអាហារដល់ឯង Ver Capítuloអាល់គីតាប29 អុលឡោះមានបន្ទូលថា៖ «មើល៍ យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជ ឲ្យអ្នករាល់គ្នា ធ្វើជាអាហារ Ver Capítulo |