លេវីវិន័យ 13:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ប្រសិនបើស្នាមអង្គែនៅដដែលឥតប្រែប្រួល ហើយបើមានរោមពណ៌ខ្មៅដុះឡើង នោះបានសេចក្ដីថារោគអង្គែជាសះស្បើយហើយ រីឯអ្នកជំងឺក៏បរិសុទ្ធដែរ។ ដូច្នេះ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគរមាស់បានជាហើយ គឺជាស្អាតទេ សង្ឃត្រូវប្រកាសថា អ្នកនោះស្អាតពិត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគទឹលម៉ូវបានជាហើយ គឺជាស្អាតទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតពិត។ Ver Capítuloអាល់គីតាប37 ប្រសិនបើស្នាមអង្គែនៅដដែលឥតប្រែប្រួល ហើយបើមានរោមពណ៌ខ្មៅដុះឡើង នោះបានសេចក្តីថា រោគអង្គែជាសះស្បើយហើយ រីឯអ្នកជំងឺក៏បរិសុទ្ធដែរ។ ដូច្នេះអ៊ីមុាំត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។ Ver Capítulo |