លេវីវិន័យ 12:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ប្រសិនបើនាងសម្រាលបានកូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសប្ដាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយ ដោយសារការធ្លាក់ឈាមក្នុងឱកាសសម្រាលកូន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវនៅជាមិនស្អាតគ្រប់ពីរអាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 បើនាងសំរាលជាកូនស្រីវិញ នោះត្រូវឲ្យនៅជាមិនស្អាតគ្រប់២អាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅ៦៦ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ Ver Capítuloអាល់គីតាប5 ប្រសិនបើនាងសំរាលបានកូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសបា្តហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាមក្នុងឱកាសសំរាលកូន។ Ver Capítulo |
លុះផុតពេលកំណត់ដែលនាងធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ ព្រោះតែការសម្រាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដោយនាំកូនចៀមអាយុមួយខួប សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។