រ៉ូម 13:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 យប់ជិតផុតហើយ ហើយថ្ងៃ ក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹត ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 យប់កាន់តែជ្រៅ ហើយថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះឲ្យយើងដោះអំពើនៃសេចក្ដីងងឹតចេញ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។ Ver CapítuloKhmer Christian Bible12 ដ្បិតរាត្រីកាលជិតកន្លងផុតហើយ រីឯថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះចូរយើងបោះបង់ចោលអំពើនៃសេចក្ដីងងឹតទាំងឡាយ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្ដីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ Ver Capítuloអាល់គីតាប12 យប់ជិតផុតហើយ ហើយថ្ងៃ ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។ Ver Capítulo |
ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។