យ៉ូហាន 8:56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥56 លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នាមានចិត្តត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល56 អ័ប្រាហាំដូនតារបស់អ្នករាល់គ្នាបានត្រេកអរ ដែលលោកនឹងឃើញថ្ងៃរបស់ខ្ញុំ។ លោកបានឃើញ ហើយក៏អរសប្បាយ”។ Ver CapítuloKhmer Christian Bible56 រីឯលោកអ័ប្រាហាំដែលជាដូនតារបស់អ្នករាល់គ្នាបានត្រេកអរដោយឃើញគ្រារបស់ខ្ញុំ ឥឡូវនេះ គាត់បានឃើញមែន ហើយមានចិត្ដរីករាយណាស់» Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦56 លោកអ័ប្រាហាំ ជាបុព្វបុរសអ្នករាល់គ្នាត្រេកអរ ដោយឃើញខ្ញុំមកដល់ លោកបានឃើញមែន ហើយមានសេចក្តីរីករាយជាខ្លាំង»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤56 លោកអ័ប្រាហាំ ជាឰយុកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមានសេចក្ដីរីករាយ Ver Capítuloអាល់គីតាប56 អ៊ីព្រហ៊ីមជាឪពុករបស់អ្នករាល់គ្នាមានចិត្ដត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថា នឹងឃើញខ្ញុំមកដល់។ គាត់ក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។ Ver Capítulo |