យ៉ូហាន 7:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥47 ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! Ver Capítuloព្រះគម្ពីរខ្មែរសាកល47 ពួកផារិស៊ីក៏តបនឹងពួកគេថា៖ “មិនមែនអ្នករាល់គ្នាក៏ចាញ់បោកអ្នកនោះដែរ មែនទេ? Ver CapítuloKhmer Christian Bible47 ពួកអ្នកខាងគណៈផារិស៊ីក៏តបទៅពួកឆ្មាំថា៖ «តើអ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦47 ដូច្នេះ ពួកផារិស៊ីតបទៅវិញថា៖ «អ្នករាល់គ្នាក៏ចាញ់បោកអ្នកនោះដែរឬ? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤47 ដូច្នេះ ពួកផារិស៊ីស្តីឲ្យថា អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ Ver Capítuloអាល់គីតាប47 ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! Ver Capítulo |
ក្រោយហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រានឥតស្លាប់ឡើយ។ កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្ដេចនេះបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”។
ដូច្នេះ មិនត្រូវឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿសម្ដីរបស់ស្ដេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ ដូច្នេះ ព្រះទាំងឡាយរបស់អ្នករាល់គ្នា ក៏ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។