យ៉ូហាន 7:45 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 កងរក្សាព្រះវិហារ*វិលទៅជួបពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល45 ពួកតម្រួតមករកពួកនាយកបូជាចារ្យ និងពួកផារិស៊ីវិញ។ អ្នកទាំងនោះក៏សួរពួកតម្រួតថា៖ “ហេតុអ្វីបានជាមិននាំអ្នកនោះមក?”។ Ver CapítuloKhmer Christian Bible45 នៅពេលនោះ ពួកឆ្មាំព្រះវិហារក៏វិលត្រលប់មកឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ី ហើយអ្នកទាំងនោះក៏សួរពួកឆ្មាំថា៖ «តើ ហេតុអ្វីបានជាអ្នករាល់គ្នាមិនចាប់អ្នកនោះមក?» Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 កងរក្សាព្រះវិហារក៏ត្រឡប់ទៅរកពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?» Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក Ver Capítuloអាល់គីតាប45 កងរក្សាម៉ាស្ជិទវិលទៅជួបពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីវិញ អ្នកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ Ver Capítulo |