យ៉ូហាន 5:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ប៉ុន្តែ អ្នករាល់គ្នាមិនចង់មករកខ្ញុំ ដើម្បីឲ្យបានជីវិតឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល40 ប៉ុន្តែអ្នករាល់គ្នាមិនចង់មករកខ្ញុំ ដើម្បីបានជីវិតទេ។ Ver CapítuloKhmer Christian Bible40 ទោះបីយ៉ាងនេះក្ដី អ្នករាល់គ្នាមិនចង់មកឯខ្ញុំ ដើម្បីឲ្យមានជីវិតទេ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 តែអ្នករាល់គ្នាមិនព្រមមករកខ្ញុំ ឲ្យបានជីវិតឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ។ Ver Capítuloអាល់គីតាប40 ប៉ុន្ដែ អ្នករាល់គ្នាមិនចង់មករកខ្ញុំដើម្បីឲ្យបានជីវិតឡើយ។ Ver Capítulo |
ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់ ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានជ្រើសរើសអ្នក។
ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។