យ៉ូហាន 16:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកាលណាពេលវេលានោះមកដល់ អ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាតាំងពីដំបូងទេ ពីព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នា។ Ver CapítuloKhmer Christian Bible4 ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដើម្បីកាលណាពេលវេលានោះមកដល់ នោះអ្នករាល់គ្នាអាចចាំថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ។ ពីដំបូងខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះទេ ព្រោះខ្ញុំនៅជាមួយអ្នករាល់គ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលាមកដល់ ឲ្យអ្នករាល់គ្នានឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះពីដំបូងទេ ព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នានៅឡើយ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តែខ្ញុំនិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ Ver Capítuloអាល់គីតាប4 ខ្ញុំបាននិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។ Ver Capítulo |