យ៉ូហាន 13:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ពេលយូដាសទទួលដុំនំប៉័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល27 ក្រោយពីគាត់ទទួលដុំនំប៉័ងនោះ សាតាំងក៏ចូលក្នុងគាត់។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្វីដែលអ្នកនឹងធ្វើ ចូរប្រញាប់ធ្វើចុះ”។ Ver CapítuloKhmer Christian Bible27 ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ក្រោយគាត់ទទួលចំណិតនោះហើយ អារក្សសាតាំងក៏ចូលគាត់។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្វីដែលអ្នកបម្រុងនឹងធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!» Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ Ver Capítuloអាល់គីតាប27 ពេលយូដាសទទួលដុំនំបុ័ងនោះ អ៊ីព្លេសក៏ចូលក្នុងចិត្ដគាត់។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។ Ver Capítulo |
អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។