យ៉ូហាន 11:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥47 ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច? Ver Capítuloព្រះគម្ពីរខ្មែរសាកល47 ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏កោះប្រជុំក្រុមប្រឹក្សា ហើយនិយាយថា៖ “តើយើងកំពុងធ្វើអ្វី? ពីព្រោះមនុស្សនេះកំពុងធ្វើទីសម្គាល់ជាច្រើន។ Ver CapítuloKhmer Christian Bible47 ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានកោះហៅក្រុមបឹ្រក្សាកំពូលមកជួបជុំគ្នា ហើយនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងដូចម្តេច? ដ្បិតអ្នកនេះបានធ្វើទីសំគាល់អស្ចារ្យច្រើនណាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦47 ពេលនោះ ពួកសង្គ្រាជ និងពួកផារិស៊ីបានប្រមូលក្រុមប្រឹក្សាមក ហើយពោលថា៖ «តើយើងត្រូវធ្វើដូចម្តេច? ព្រោះមនុស្សនេះធ្វើទីសម្គាល់ច្រើនណាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤47 នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ Ver Capítuloអាល់គីតាប47 ពេលនោះ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំហើយពោលថា៖ «អ្នកនោះបានធ្វើទីសំគាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។ Ver Capítulo |
រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់*កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។
កាលបានឮពាក្យទេវតា ក្រុមសាវ័កនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ* និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់* និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវ័កពីពន្ធនាគារមក។