Biblia Todo Logo
La Biblia Online

- Anuncios -




យ៉ូហាន 11:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ ព្រះអង្គ​ក៏​ជ្រាប​ថា គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​ហើយ។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

17 នៅពេល​យាង​មក​ដល់ ព្រះយេស៊ូវ​ទ្រង់​ជ្រាបថា ឡាសារ​នៅ​ក្នុង​រូងផ្នូរ​បួន​ថ្ងៃ​ហើយ​។

Ver Capítulo Copiar

Khmer Christian Bible

17 ពេល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ហើយ​ ព្រះអង្គ​ជ្រាប​ថា​ ឡាសារ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​មក​ហើយ។​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់ ព្រះ‌អង្គ​ជ្រាប​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ​ហើយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ

Ver Capítulo Copiar

អាល់គីតាប

17 កាល​អ៊ីសា​ទៅ​ដល់ អ៊ីសា​ក៏​ជ្រាប​ថា​គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ បួន​ថ្ងៃ​ហើយ។

Ver Capítulo Copiar




យ៉ូហាន 11:17
5 Referencias Cruzadas  

ពីរ​ថ្ងៃ​ទៀត ព្រះអង្គ​នឹង​ប្រទាន​ជីវិត មក​ពួក​យើង​វិញ។ នៅ​ថ្ងៃ​ទី​បី ព្រះអង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះអង្គ។


នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ​គ្រិស្ត។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះ‌វិហារ*​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos