យ៉ូហាន 10:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 រីឯអ្នកស៊ីឈ្នួលវិញ កាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឲ្យចចកខាំអូសយកទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 រីឯឈ្នួលដែលមិនមែនជាអ្នកគង្វាល ហើយចៀមក៏មិនមែនជារបស់ខ្លួនឯងផង នៅពេលឃើញចចកមក គេទុកចៀមចោល រួចរត់គេចបាត់ទៅ។ ចចកក៏ឆក់យកចៀម ហើយដេញចៀមទាំងនោះឲ្យខ្ចាត់ខ្ចាយ។ Ver CapítuloKhmer Christian Bible12 រីឯអ្នកស៊ីឈ្នួលដែលមិនមែនជាអ្នកគង្វាល គឺមិនមែនជាម្ចាស់របស់ចៀម ពេលណាពួកគេឃើញចចកមក នោះពួកគេក៏រត់ចោលចៀម បណ្ដោយឲ្យចចកឆក់យកចៀម ហើយដេញចៀមខ្ចាត់ខ្ចាយ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 អ្នកស៊ីឈ្នួលមិនមែនជាគង្វាលពិតទេ ហើយចៀមក៏មិនមែនជារបស់អ្នកនោះដែរ លុះវាឃើញឆ្កែព្រៃមក ក៏រត់ចោលចៀម ទុកឲ្យឆ្កែព្រៃឆក់យកទៅ ទាំងដេញកម្ចាត់កម្ចាយហ្វូងចៀមផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត ហើយចៀមក៏មិនមែនជារបស់ផងវា លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម នោះឆ្កែព្រៃឆក់យកទៅ ទាំងដេញកំចាត់កំចាយហ្វូងចៀមផង Ver Capítuloអាល់គីតាប12 រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀមទុកឲ្យចចកខាំអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ Ver Capítulo |