យ៉ូណាស 1:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកយ៉ូណាសក៏តំណាលរឿងរបស់លោកឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា លោកបានរត់គេចឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះ? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដូច្នេះ គេស្ញែងខ្លាចក៏សួរលោកថា៖ «តើអ្នកបានធ្វើអ្វីដូច្នេះ?» ដ្បិតអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ព្រោះលោកបានប្រាប់គេហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដូច្នេះ គេមានសេចក្ដីស្ញែងខ្លាចក្រៃលែង ហើយក៏សួរលោកថា តើអ្នកបានធ្វើអ្វីដូច្នេះ ដ្បិតបណ្តាអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ពីព្រោះលោកបានប្រាប់គេហើយ។ Ver Capítuloអាល់គីតាប10 យូណើសក៏តំណាលរឿងរបស់គាត់ ឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា គាត់បានរត់គេចឲ្យឆ្ងាយពីអុលឡោះតាអាឡាដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរគាត់ថា៖ «ម្ដេចក៏អ្នកធ្វើដូច្នេះ? Ver Capítulo |
លោកយ៉ូណាសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស លោកក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។