យ៉ាកុប 4:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឲ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល5 ឬមួយក៏អ្នករាល់គ្នាគិតថា ដែលព្រះគម្ពីរចែងទុកមកថា: “ព្រះវិញ្ញាណដែលព្រះបានប្រទានឲ្យសណ្ឋិតនៅក្នុងយើង ស្រឡាញ់យើង រហូតដល់ប្រច័ណ្ឌយើង” គឺឥតប្រយោជន៍ទេឬ? Ver CapítuloKhmer Christian Bible5 តើអ្នករាល់គ្នាស្មានថាបទគម្ពីរគ្មានប្រយោជន៍ឬ ដែលបានចែងទុកថា ព្រះវិញ្ញាណដែលព្រះជាម្ចាស់ឲ្យសណ្ឋិតនៅក្នុងយើងនោះ ព្រះអង្គស្រឡាញ់ដោយចិត្ដប្រចណ្ឌ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ Ver Capítuloអាល់គីតាប5 តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគីតាបឥតបានការអ្វីទេឬ គឺថា អុលឡោះស្រឡាញ់រសរបស់ទ្រង់ដែលទ្រង់ប្រទាន ឲ្យមកនៅក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ Ver Capítulo |
ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលម្អៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។
តើព្រះវិហារ*របស់ព្រះជាម្ចាស់ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្រ របស់យើង» ។