យេរេមា 6:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ធម្មតា ភ្លើងដែលគេសប់យ៉ាងក្ដៅ អាចបន្សុទ្ធលោហធាតុបាន រីឯប្រជាជននេះវិញ គ្មាននរណាអាចបន្សុទ្ធបានទេ ព្រោះអំពើអាក្រក់ស្ថិតជាប់នឹងពួកគេជានិច្ច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ ការដែលគេនៅតែសម្រង់ទៀត នោះជាឥតអំពើសោះ ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ ការដែលគេនៅតែសំរងទៀត នោះជាឥតអំពើសោះ ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ Ver Capítuloអាល់គីតាប29 ធម្មតា ភ្លើងដែលគេសប់យ៉ាងក្ដៅ អាចបន្សុទ្ធលោហធាតុបាន រីឯប្រជាជននេះវិញ គ្មាននរណាអាចបន្សុទ្ធបានទេ ព្រោះអំពើអាក្រក់ស្ថិតជាប់នឹងពួកគេជានិច្ច។ Ver Capítulo |
ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងឲ្យអ្នកវិលត្រឡប់ មកបំពេញមុខងារបម្រើយើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ ជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។