យេរេមា 38:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដូច្នេះ ហោរាយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលទ្រង់ឲ្យជ្រាប តើទ្រង់មិនសម្លាប់ទូលបង្គំមែនទេឬ? ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ Ver Capítuloអាល់គីតាប15 យេរេមាជម្រាបស្តេចសេដេគាថា៖ «ប្រសិនបើខ្ញុំជម្រាបសេចក្ដីពិតជូនស្តេច ស្តេចពិតជាប្រហារជីវិតខ្ញុំមិនខាន។ ប្រសិនបើខ្ញុំជូនយោបល់ ក៏ស្តេចមិនស្ដាប់ខ្ញុំដែរ»។ Ver Capítulo |