យេរេមា 30:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅ លើស្មារបស់ពួកគេ យើងនឹងផ្ដាច់ចំណងចេញពីពួកគេ ជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបម្រើ ទៀតហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ នៅថ្ងៃនោះ យើងនឹងបំបាក់នឹមចេញពីករបស់គេ ក៏នឹងផ្តាច់ចំណងរបស់គេដែរ។ ពួកសាសន៍ដទៃនឹងលែងធ្វើជាចៅហ្វាយរបស់គេទៀតហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃនោះអញនឹងបំបាក់នឹមគេពីកឯងចេញ ហើយផ្តាច់ចំណងឯងផង នោះពួកសាសន៍ដទៃនឹងមិនចាប់ប្រើឯងជាបាវទៀតឡើយ Ver Capítuloអាល់គីតាប8 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅ លើស្មារបស់ពួកគេ យើងនឹងផ្ដាច់ចំណងចេញពីពួកគេ ជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបម្រើ ទៀតហើយ។ Ver Capítulo |
ដើមឈើនៅតាមចម្ការនឹងបង្កើតផលផ្លែ ហើយទឹកដីនឹងផ្ដល់ភោគផល។ ពួកគេនឹងរស់យ៉ាងសុខសាន្តនៅលើទឹកដីរបស់ខ្លួន។ ពេលណាយើងយកនឹមចេញពីពួកគេ ហើយរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចាប់ពួកគេធ្វើជាទាសករ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។