យេរេមា 3:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ យើងប្រោសឲ្យអ្នករាល់គ្នា លែងមានចិត្តសាវាទៀត។ “យើងខ្ញុំមករកព្រះអង្គហើយ ដ្បិតព្រះអង្គជាព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ យើងនឹងមើលអស់ទាំងអំពើរាថយរបស់អ្នក ឲ្យបានជាឡើងវិញ»។ យើងខ្ញុំរាល់គ្នាមករកព្រះអង្គហើយ ដ្បិតព្រះអង្គជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ អញនឹងមើលអស់ទាំងអំពើរាថយរបស់ឯង ឲ្យបានជាឡើងមើល យើងខ្ញុំរាល់គ្នាមកឯទ្រង់ហើយ ដ្បិតទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា Ver Capítuloអាល់គីតាប22 កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ យើងប្រោសឲ្យអ្នករាល់គ្នា លែងមានចិត្តសាវាទៀត។ “យើងខ្ញុំមករកទ្រង់ហើយ ដ្បិតទ្រង់ជាអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។ Ver Capítulo |
ចូរឆ្លើយទៅពួកគេវិញថា: យើងជាព្រះដែលមានជីវិតគង់នៅ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រាអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។