យេរេមា 23:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ កុំស្តាប់តាមពាក្យរបស់ហោរា ដែលគេថ្លែងទំនាយប្រាប់អ្នករាល់គ្នាឲ្យសោះ គេនាំអ្នករាល់គ្នាឲ្យវង្វេងទេ គេសម្ដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឧស្ឋរបស់ព្រះយេហូវ៉ាឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ Ver Capítuloអាល់គីតាប16 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលណាពីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។ Ver Capítulo |
ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្ដាច់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំវិញថា៖ «ព្យាការីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។