យេរេមា 20:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 បពិត្រព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាម ព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្ដោយតាម ព្រះអង្គមានកម្លាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្តោយតាម ទ្រង់មានកំឡាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ Ver Capítuloអាល់គីតាប7 អុលឡោះតាអាឡាអើយ! ទ្រង់បានលួងលោមខ្ញុំ ហើយខ្ញុំក៏យល់ព្រមតាម ទ្រង់បានបង្ខំខ្ញុំ ហើយទ្រង់ក៏បានឈ្នះខ្ញុំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយខ្ញុំ។ Ver Capítulo |
“លោកសេផានាអើយ ព្រះអម្ចាស់តែងតាំងលោកជាបូជាចារ្យ ជំនួសបូជាចារ្យយេហូយ៉ាដា ដើម្បីឲ្យលោកទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាព្យាការី។ លោកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។
លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតើស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គជាព្រះប្រកបទៅដោយព្រះហឫទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតអាសូរ មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហឫទ័យ មិនព្រមធ្វើទោសគេទេ។
មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «គាត់ប្រហែលជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ*ស្ដីអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ ។