យេរេមា 17:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 «អំពើបាបរបស់ជនជាតិយូដា មានចារឹកទុកដូចអក្សរចារឹក លើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ Ver Capítuloអាល់គីតាប1 «អំពើបាបរបស់ជនជាតិយូដា មានចារឹកទុកដូចអក្សរចារឹក លើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។ Ver Capítulo |
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បងប្អូនពិតជាលិខិតរបស់ព្រះគ្រិស្ត*មែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្តរបស់បងប្អូន។