យេរេមា 13:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជា ព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?” នោះតោងដឹងថា ខ្មាំងសត្រូវបកកេរខ្មាសរបស់អ្នក និងរំលោភលើអ្នកដូច្នេះ ព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 បើអ្នកនឹកសួរក្នុងចិត្តថា៖ ហេតុអ្វីបានជាការទាំងនេះកើតដល់យើងដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់អ្នកទេ បានជាសំពត់របស់អ្នកត្រូវបើកសើយឡើង ហើយអ្នកត្រូវនៅកែងជើងទទេផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ហើយបើឯងនឹកសួរក្នុងចិត្តថា ហេតុអ្វីបានជាការទាំងនេះកើតដល់អញដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់ឯងទេ បានជាសំពត់របស់ឯងត្រូវបើកសើយឡើង ហើយឯងត្រូវនៅកែងជើងទទេផង Ver Capítuloអាល់គីតាប22 ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជា ព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?” នោះតោងដឹងថា ខ្មាំងសត្រូវបកកេរខ្មាសរបស់អ្នក និងរំលោភលើអ្នកដូច្នេះ ព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។ Ver Capítulo |
រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។
យេរេមាអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។