យេរេមា 11:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 អ្នកក្រុងទាំងឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នឹងនាំគ្នាសែន បួងសួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាបានឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ទីក្រុងនៅស្រុកយូដាទាំងប៉ុន្មាន និងពួកអ្នកនៅក្រុងយេរូសាឡិម នឹងទៅអំពាវនាវដល់ព្រះ ដែលគេបានដុតកំញានថ្វាយនោះ តែព្រះទាំងនោះនឹងមិនជួយដោះគេឲ្យរួច ក្នុងគ្រាវេទនារបស់គេឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ទីក្រុងស្រុកយូដាទាំងប៉ុន្មាន នឹងពួកអ្នកនៅក្រុងយេរូសាឡិម គេនឹងទៅអំពាវនាវដល់ព្រះ ដែលគេបានដុតកំញានថ្វាយនោះ តែព្រះទាំងនោះនឹងមិនជួយដោះគេឲ្យរួច ក្នុងគ្រាវេទនារបស់គេឡើយ Ver Capítuloអាល់គីតាប12 អ្នកក្រុងទាំងឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នឹងនាំគ្នាសែន បួងសួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាបានឡើយ។ Ver Capítulo |
អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។