ម៉ាថាយ 19:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 អ្នកខ្លះមិនអាចរៀបការបាន តាំងពីកំណើតមក ។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឲ្យយល់ចុះ!»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 ពោលគឺ មានមនុស្សលីវខ្លះដែលកើតមកដូច្នេះពីផ្ទៃម្ដាយ; មានមនុស្សលីវខ្លះដែលត្រូវបានធ្វើឲ្យទៅជាមនុស្សលីវដោយអ្នកផ្សេង; ហើយក៏មានមនុស្សលីវខ្លះដែលធ្វើជាមនុស្សលីវដោយខ្លួនឯង ដើម្បីអាណាចក្រស្ថានសួគ៌។ អ្នកដែលអាចទទួលយកបាន ក៏ទទួលយកចុះ”។ Ver CapítuloKhmer Christian Bible12 ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដ្បិតមានមនុស្សខ្លះ ដែលកើតពីផ្ទៃម្តាយមកមិនអាចរៀបការបាន ក៏មានមនុស្សកម្រៀវដែលអ្នកដទៃបានក្រៀវ ហើយមានមនុស្សកម្រៀវដែលបានក្រៀវដោយខ្លួនឯង ដោយព្រោះព្រះរាជ្យនៃស្ថានសួគ៌។ អ្នកណាដែលអាចទទួលសេចក្ដីនេះបាន ចូរទទួលចុះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ពីព្រោះមានមនុស្សខ្ទើយ ដែលកើតពីផ្ទៃម្តាយមកខ្ទើយតែម្តង មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ។ Ver Capítuloអាល់គីតាប12 អ្នកខ្លះមិនអាចរៀបការបាន។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់នគរនៃអុលឡោះ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឲ្យយល់ចុះ!»។ Ver Capítulo |