ម៉ាកុស 14:53 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥53 គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ*។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* មកជួបជុំទាំងអស់គ្នានៅទីនោះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល53 ពួកគេនាំព្រះយេស៊ូវទៅរកមហាបូជាចារ្យ។ ពួកនាយកបូជាចារ្យ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់ក៏មកជួបជុំគ្នា។ Ver CapítuloKhmer Christian Bible53 រួចពួកគេក៏នាំព្រះយេស៊ូទៅឯសម្ដេចសង្ឃ ឯពួកសម្ដេចសង្ឃ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់បានមកជួបជុំគ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦53 គេនាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃ ហើយពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យទាំងអស់ បានមកជួបជុំគ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤53 គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក Ver Capítuloអាល់គីតាប53 គេបណ្ដើរអ៊ីសានាំយកទៅដល់ដំណាក់របស់មូស្ទី។ ពួកអ៊ីមុាំ ពួកអះលីជំអះ និងពួកតួន មកជួបជុំទាំងអស់គ្នានៅទីនោះ។ Ver Capítulo |