ម៉ាកុស 1:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ*សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា*បម្រើព្រះអង្គផង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល13 ព្រះអង្គគង់នៅទីរហោស្ថានសែសិបថ្ងៃ ទាំងត្រូវសាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានបណ្ដាទូតសួគ៌បម្រើព្រះអង្គ។ Ver CapítuloKhmer Christian Bible13 ព្រះអង្គនៅទីរហោឋានសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ហើយព្រះអង្គនៅជាមួយសត្វព្រៃ និងមានទេវតាចាំបម្រើព្រះអង្គផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ព្រះអង្គគង់នៅទីនោះសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ព្រះអង្គគង់ជាមួយសត្វព្រៃ ហើយមានពួកទេវតាមកគាល់បម្រើព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួកទេវតាមកគាល់បំរើទ្រង់។ Ver Capítuloអាល់គីតាប13 អ៊ីសានៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវអ៊ីព្លេសហ្សៃតនល្បួង។ អ៊ីសានៅជាមួយសត្វព្រៃ ហើយមានពួកម៉ាឡាអ៊ីកាត់បម្រើគាត់ផង។ Ver Capítulo |
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។