ពួកចៅហ្វាយ 20:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 កងទ័ពដែលរត់នៅមុខកងទ័ពបេនយ៉ាមីន ត្រូវបកក្រោយវិញ។ កងទ័ពបេនយ៉ាមីនសម្លាប់ទាហានអ៊ីស្រាអែលអស់ប្រមាណជាសាមសិបនាក់ ហើយពួកគេនឹកគិតថា៖ «ពួកវាប្រាកដជាបាក់ទ័ពរត់នៅមុខយើង ដូចលើកមុនដែរ!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 ពួកអ៊ីស្រាអែលត្រូវបកមកច្បាំងវិញ។ ពួកបេនយ៉ាមីនចាប់ផ្ដើមវាយសម្លាប់ពួកអ៊ីស្រាអែល អស់ប្រមាណជាសាមសិបនាក់ ហើយគេនឹកគិតថា៖ «គេប្រាកដជាបាក់ទ័ពដូចក្នុងចម្បាំងលើកមុនដែរ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 ដូច្នេះពួកអ៊ីស្រាអែលបានបែរមុខចេញពីចំបាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សំឡាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសំឡាប់បានដូចជាក្នុងចំបាំងជាន់មុន Ver Capítuloអាល់គីតាប39 កងទ័ពដែលរត់នៅមុខកងទ័ពពុនយ៉ាមីន ត្រូវបកក្រោយវិញ។ កងទ័ពពុនយ៉ាមីនសម្លាប់ទាហានអ៊ីស្រអែល អស់ប្រមាណជាសាមសិបនាក់ ហើយពួកគេនឹកគិតថា៖ «ពួកវាប្រាកដជាបាក់ទ័ពរត់នៅមុខយើង ដូចលើកមុនដែរ!»។ Ver Capítulo |