ពួកចៅហ្វាយ 18:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ពួកគេប្ដូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់លោកយ៉ាកុប។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 គេដាក់ឈ្មោះក្រុងនោះថា «ដាន់» តាមឈ្មោះដាន់ ជាបុព្វបុរសរបស់គេ ដែលអ៊ីស្រាអែលបានបង្កើត តែក្រុងនោះពីដើមឈ្មោះ ឡាអ៊ីស។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ក៏ដាក់ឈ្មោះថា ដាន់ តាមឈ្មោះដាន់ជាឰយុកោគេ ដែលអ៊ីស្រាអែលបានបង្កើត តែកាលពីដើម ក្រុងនោះឈ្មោះឡាអ៊ីសវិញ Ver Capítuloអាល់គីតាប29 ពួកគេប្តូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់យ៉ាកកូប។ Ver Capítulo |
អ្នកទាំងប្រាំក៏បន្តដំណើរទៅមុខទៀត រហូតដល់ក្រុងឡាអ៊ីស។ នៅទីនោះ ពួកគេឃើញប្រជាជនរស់នៅ ដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ដូចអ្នកស្រុកស៊ីដូន។ គ្មាននគរជិតខាងណាមករករឿង ហើយក៏គ្មាននរណាមកជិះជាន់សង្កត់សង្កិនដែរ។ ប៉ុន្តែ ប្រជាជននោះរស់នៅឆ្ងាយពីអ្នកស្រុកស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។