ពួកចៅហ្វាយ 18:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ក្រោយពីដណ្ដើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ប៉ុន្ដែ ពួកកូនចៅដាន់បាននាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជួបមនុស្សមួយក្រុមដែលនៅស្ងប់ស្ងៀម ឥតព្រួយបារម្ភ រួចក៏ប្រហារគេដោយមុខដាវ ព្រមទាំងយកភ្លើងឆួលទីក្រុងចោល Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ពួកអ្នកទាំងនោះគេនាំយករបស់ដែលមីកាបានធ្វើ នឹងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជាទីដែលមានមនុស្សរម្យទម ហើយសុខសាន្តនៅ រួចគេសំឡាប់ពួកអ្នកក្រុងនោះដោយមុខដាវ ព្រមទាំងយកភ្លើងឆួលដុតទីក្រុងផង Ver Capítuloអាល់គីតាប27 ក្រោយពីដណ្តើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។ Ver Capítulo |
អ្នកទាំងប្រាំក៏បន្តដំណើរទៅមុខទៀត រហូតដល់ក្រុងឡាអ៊ីស។ នៅទីនោះ ពួកគេឃើញប្រជាជនរស់នៅ ដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ដូចអ្នកស្រុកស៊ីដូន។ គ្មាននគរជិតខាងណាមករករឿង ហើយក៏គ្មាននរណាមកជិះជាន់សង្កត់សង្កិនដែរ។ ប៉ុន្តែ ប្រជាជននោះរស់នៅឆ្ងាយពីអ្នកស្រុកស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។