ពួកចៅហ្វាយ 16:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 លោកសាំសុនអង្វររកព្រះអម្ចាស់ថា៖ «ឱព្រះជាអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំឡើយ! ព្រះជាម្ចាស់អើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ទូលបង្គំម្ដងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យទូលបង្គំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ពេលនោះ សាំសុនអំពាវនាវរកព្រះយេហូវ៉ា ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមនឹកចាំពីទូលបង្គំ ឱព្រះអើយ សូមចម្រើនកម្លាំងទូលបង្គំតែម្តងនេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹកពួកភីលីស្ទីន ដោយព្រោះភ្នែកទាំងពីររបស់ទូលបង្គំ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 គ្រានោះ សាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចំរើនកំឡាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង Ver Capítuloអាល់គីតាប28 លោកសាំសុនអង្វររកអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំភ្លេចខ្ញុំឡើយ! អុលឡោះអើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ខ្ញុំម្តងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យខ្ញុំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។ Ver Capítulo |
ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ សូមនឹកដល់ទូលបង្គំផង សូមយាងមកជួយទូលបង្គំ និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ! សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះ ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ចំពោះខ្មាំងសត្រូវនោះឡើយ។ សូមជ្រាបថា ព្រោះតែព្រះអង្គ ទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។
រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកព្រះអម្ចាស់ ដោយទូលថា៖ «ឱព្រះអម្ចាស់អើយ គឺព្រះអង្គហើយដែលប្រទានឲ្យទូលបង្គំមានជ័យជម្នះដ៏ធំនេះ។ តើពេលនេះ ព្រះអង្គបណ្តោយឲ្យទូលបង្គំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។