ពួកចៅហ្វាយ 16:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 នាងដេលីឡាក៏ធ្វើឲ្យលោកសាំសុនសម្រាន្ដលក់ រួចនាងក្រងសក់លោកជាប្រាំពីរកម្រងភ្ជាប់នឹងកីតម្បាញ ហើយបោះស្នឹងពីលើផង។ បន្ទាប់មក នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ឡើង ហើយកន្ត្រាក់របើកទាំងស្នឹង ទាំងកីតម្បាញទៀតផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ដូច្នេះ កាលសាំសុនកំពុងដេកលក់ ដេលីឡាក៏យកសក់ទាំងប្រាំពីរកម្រងរបស់គាត់ ក្រងជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» ប៉ុន្ដែ គាត់ភ្ញាក់ពីដេក ទាញកន្ត្រាក់ត្រល់តម្បាញ កីតម្បាញ និងអំបោះអន្ទងចេញអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នាងក៏បោះស្នៀតភ្ជាប់នឹងផ្សំថែមទៀត រួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ នោះគាត់ភ្ញាក់ពីដេកឡើង រដោះស្នៀតចេញពីកី ជាប់ទាំងអំបោះអន្ទងទៅផង។ Ver Capítuloអាល់គីតាប14 នាងដេលីឡាក៏ធ្វើឲ្យលោកសាំសុនសម្រាន្តលក់ រួចនាងក្រងសក់គាត់ជាប្រាំពីរកំរងភ្ជាប់នឹងកីតម្បាញ ហើយបោះស្នឹងពីលើផង។ បន្ទាប់មក នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ឡើង ហើយកន្ត្រាក់របើក ទាំងស្នឹង ទាំងកីតម្បាញទៀតផង។ Ver Capítulo |