ពួកចៅហ្វាយ 11:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បានប្រគល់ស្ដេចស៊ីហុន និងពលទ័ពរបស់ស្ដេច មកក្នុងកណ្ដាប់ដៃជនជាតិអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលទទួលជ័យជម្នះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ពេលនោះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ក៏ប្រគល់ស៊ីហុន និងមនុស្សទាំងប៉ុន្មានរបស់ទ្រង់ មកក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏ប្រហារគេ។ ដូច្នេះ អ៊ីស្រាអែលក៏ចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ដែលរស់នៅស្រុកនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 នោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន នឹងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន Ver Capítuloអាល់គីតាប21 ពេលនោះ អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីស្រអែល បានប្រគល់ស្តេចស៊ីហុន និងពលទ័ពរបស់ស្តេច មកក្នុងកណ្តាប់ដៃជនជាតិអ៊ីស្រអែល ជនជាតិអ៊ីស្រអែលទទួលជ័យជំនះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។ Ver Capítulo |